| |

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងនាយិកាទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD)

នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងនាយិកាទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឈនភាពរបស់គម្រោងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ២០២៥ខាងមុខ រួមទាំងពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យទេសចរណ៍ជាមួយសកលវិទ្យាល័យបារាំងផ្នែកបដិសណ្ឋារកិច្ច និងសណ្ឋាគារល្បីៗ ព្រមទាំងប្រតិបត្តិករទេសចរណ៍បារាំងទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសបារាំង។

A Courtesy Meeting and Work Discussion between His Excellency HUOT Hak and His Excellency Jacques PELLET, Ambassador of the French Republic to Cambodia, and the Director of the French Agency for Development (AFD)

On the evening of November 28, 2024, at the Ministry of Tourism’s headquarters, His Excellency HUOT Hak, Minister of Tourism, welcomed His Excellency Jacques PELLET, the Ambassador of the French Republic to Cambodia, and the Director of the French Agency for Development (AFD) Cambodia, for a courtesy meeting and work discussion. The meeting focused on the progress of the vocational tourism training school project, which is planned to begin operations in 2025. Additionally, they discussed the possibility of creating collaboration opportunities in the tourism sector with French universities in hospitality and renowned hotels, as well as French tourism operators both in Cambodia and in France.