| |

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា

នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទេ្វភាគី ក្រោមស្មារតីនៃអនុស្សរណៈយោគយល់គ្នាដែលបានចុះកន្លងមក និងពង្រឹងកិច្ចសហការទេសចរណ៍បន្ថែមទៀត សម្រាប់ត្រៀមជាស្រេចនូវវត្តមានជើងហោះហើរត្រង់រវាងប្រទេសកម្ពុជានិងតួកគីនាពេលខាងមុខឆាប់ៗ នេះ។

A Courtesy Meeting and Work Discussion Between H.E. HUOT Hak, Minister of Tourism, and Her Excellency Ülkü Kocaefe, Ambassador of the Republic of Turkiyë to Cambodia.

On the afternoon of December 2, 2024, H.E. HUOT Hak, Minister of Tourism, granted Her Excellency Ülkü Kocaefe, Ambassador of the Republic of Turkiyë to Cambodia, along with her colleague, for a courtesy meeting and work discussion to enhance the bilateral cooperation on tourism in spirit of the signed Memorandum of Understanding and to expand cooperation on tourism to well prepare for the upcoming direct flight between Cambodia and Turkiyë.