| |

ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក LI Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Heilongjiang Province Maiku Information Technology Co., Ltd.

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេចរណ៍បានអនុញ្ញាតជូនលោក LI Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Heilongjiang Province Maiku Information Technology Co., Ltd. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងធ្វើបទបង្ហាញលើកម្មវិធីព័ត៌មានវិទ្យាគ្រប់គ្រងទេសចរណ៍ទំនើប និងជាបច្ចេកវិទ្យាចុងក្រោយ បូកបញ្ចូលគ្នារវាងបញ្ញាសប្បនិមិត្ត (AI) ទិន្ន័យដ៏ច្រើន (Big Data) និងរូបភាពថតពីផ្កាយរណប ហៅថា “Tourism One-Map” ដែលមានមុខងារជាច្រើនដូចជារូបភាព ព័ត៌មានពីគោលដៅទេសចរណ៍ និងការបង្ហាញទីតាំងសាធារណៈជាចំណតរថយន្ត បន្ទប់ទឹកសាធារណៈ សណ្ឋាគារ ព្រមទាំងលំហូរទេសចរ ការគ្រប់គ្រងប្រព័ន្ធសន្តិសុខ និងសុវត្ថិភាព (អាចផ្តល់ពីច្រករំដោះចេញពេលមានឧបទ្ទវហេតុ ឬ ការកកកុញមនុស្សច្រើន) ចំនួនបន្ទប់សណ្ឋាគារដែលនៅសល់ ការប្រមូលទិន្នន័យពីទេសចរមកតំបន់ផ្សេងៗ ទំហំចំណាយរបស់ទេសចរម្នាក់ៗ។ល។

កម្មវិធីនេះ និងកម្មវិធីសម្រាប់ការគ្រប់គ្រងទិន្នន័យ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនផ្ទាល់ដែលជាក្រុមហ៊ុនធំ និងចំណាត់ថ្នាក់ទី១ នៅក្នុងខេត្ត Heilongjiang​ ដែលត្រូវបានប្រើប្រាស់ដោយរដ្ឋបាលខេត្តធំៗ មួយចំនួនក្នុងប្រទេសចិន ក្រុមហ៊ុនឯកជនទាំងអស់ជារបស់រដ្ឋ ឬ រដ្ឋនិងឯកជនធំៗ និងសកលវិទ្យាល័យល្បីៗ ក្នុងប្រទេសចិន។

តាមរយៈបទបង្ហាញនេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកត់សំគាល់និងវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃកម្មវិធីនេះ សម្រាប់ប្រើប្រាស់សិក្សាលើថ្លៃដើម និងថ្លៃប្រតិបតិ្តការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច ផែនការអាជីវកម្ម រួមទាំងការតាក់តែងផែនការ និងគោលនយោបាយទេសចរណ៍ដែលជាទេសចរណ៍មានលក្ខណៈវប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ធុរកិច្ច ទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត។

Work Discussion between His Excellency HUOT Hak, Minister of Tourism, and Mr. LI Tao, Chairman of the Board of Directors of Heilongjiang Province Maiku Information Technology Co., Ltd.

In the morning of October 8, 2024, His Excellency HUOT Hak, Minister of Tourism, granted a courtesy meeting and work discussion with Mr. LI Tao, Chairman of the Board of Directors of Heilongjiang Province Maiku Information Technology Co., Ltd., and colleagues presented the modern tourism information management system and the cutting-edge technology, which integrates Artificial Intelligence (AI), Big Data, and satellite imagery, known as “Tourism One-Map”. This system includes multiple functions such as images, information on tourist destinations, and displaying public facilities such as parking lots, public restrooms, hotels, with tourist flow management, security and safety systems (providing emergency exits during incidents or overcrowding), the amount of available hotel rooms, data collection from tourists from different areas, and the expense of each tourist, etc.

This application and other application for data management systems, which has been developed by the company, which is a leading firm and 1st ranking in Heilongjiang Province, are used by major provincial administrations in China, various state-owned or wholly owned-private companies, and many famous universities in China.

Through this presentation, His Excellency Minister noted and highly appreciate the importance of this application for applying in studying tourism opening and operational costs in order to make a tour package, business plans, as well as to develop tourism planning and policies characterized by cultural, historical, natural, eco-tourism, green, clean, and smart aspects.