| |

ពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន លើកទី៦(The 6th Japan Travel Fair 2024) ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន លើកទី៦ (The 6th Japan Travel Fair 2024) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុនអ៊ិណូ អាតស៊ុស៊ិ (UNEO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំប្រទេសកម្ពុជា លោក ណាហ្គាស៊ូហ្គី ហាជីមី (NAKASUGI Hajime) នាយកប្រតិបត្តិនៃអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) ប្រចាំទីក្រុងបាងកក លោក KAWAKAMI Akio ប្រធានគ្រប់គ្រងទូទៅ ផ្សារទំនើប AEON Mall Sen Sok City ក្រុមហ៊ុនទីភា្នក់ងារទេសចរណ៍ពីប្រទេសជប៉ុន ពីប្រទេសកម្ពុជា និងពីប្រទេសសឹង្ហបូរី រូមទាំងក្រុមហ៊ុនផលិតភេសជ្ជៈ និងស្រាសាកេដ៏ល្បីមួយនៅប្រទេសជប៉ុន ព្រមទាំងប្រជាពលរដ្ឋចូលរួមពិពរណ៍ច្រើនកុះករនៅផ្សារទំនើបអ៊ីអនម៉ល ២ (សែនសុខ) រាជធានីភ្នំពេញ។

តាមរយៈពិព័រណ៌ទេសចរណ៍ជប៉ុនលើកទី៦នេះ ប្រជាជនកម្ពុជាអាចស្វែងយល់ពីព័ត៌មាន វប្បធម៌ ប្រពៃណី សិល្បៈ និងតំបន់ទេសចរណ៍នានាៗ របស់ប្រទេសជប៉ុន ហើយអង្គការទេសចរណ៍ជាតិជប៉ុន និងក្រុមហ៊ុនទីភា្នក់ងារទេសចរណ៍ជប៉ុន អាចពិនិត្យឃើញមើលជាក់ស្តែងនូវស្ថានភាពនយោបាយ សុខសន្តិភាព សន្តិសុខ និងសណ្តាប់ធា្នប់សាធារណៈដែលមានស្ថេរភាពល្អប្រសើរ ការវិនិយោគជាក់ស្តែង និងកំពុងរីកចំរើនរបស់ធុរជនជប៉ុន ពិសេសសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីអាចរៀបចំជាកញ្ចប់ទស្សនកិច្ចទេសចរណ៍ជូនអតិថិជនរបស់ខ្លួននៅប្រទេសជប៉ុនមកកម្ពុជាបន្ថែមទៀត ក៏ដូចជាកាលានុវត្តភាពវិនិយោគផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថាប្រជាជនកម្ពុជាតែងតែចងចាំ និងថ្លែងអំណរគុណចំពោះជំនួយ និងការគាំទ្ររបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុនក្នុងការកសាងអភិវឌ្ឍប្រទេសក្រោយទទួលបានសុខសន្តិភាពពេញលេញ។ ប្រជាពលរដ្ឋខ្មែរគោរពស្រឡាញ់រាប់អាន និងរីករាយរង់ចាំស្វាគមន៍ប្រជាជនជប៉ុន ដោយសារទាំងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន មានអត្តចរិតស្លូតបូត សុភាពរាបសារ គោរពគ្នាទៅវិញទៅមក និងរួសរាយរាក់ទាក់។ លើសពីនេះទៀត ប្រជាពលរដ្ឋកម្ពុជា ក៏ចូលចិត្តម្ហូបជប៉ុន និងនិយមប្រើប្រាស់ផលិតផលពីប្រទេសជប៉ុន ដោយសារមានគុណភាពល្អនិងតម្លៃសមរម្យ។

Opening Ceremony of the 6th Japan Travel Fair (2024) under the Presidency of His Excellency Minister HUOT Hak

On the afternoon of December 7, 2024, His Excellency HUOT Hak, Minister of Tourism, presided over the opening ceremony of the 6th Japan Travel Fair (2024). The event was attended by distinguished guests, including His Excellency UNEO Atsushi, Ambassador Extraordinary and Plenipotentiary of Japan to Cambodia; Mr. NAKASUGI Hajime, Executive Director of the Japan National Tourism Organization (JNTO) in Bangkok; Mr. KAWAKAMI Akio, General Manager of AEON Mall Sen Sok City; representatives from Japanese, Cambodian, and Singaporean travel agencies; well-known Japanese beverage and sake producers; and a large number of attendees at AEON Mall 2 (Sen Sok) in Phnom Penh.

Through the 6th Japan Travel Fair, Cambodian people have the opportunity to learn about Japanese culture, traditions, arts, and various tourist destinations. At the same time, the Japan National Tourism Organization and Japanese travel agencies can observe Cambodia’s stable political, peaceful, secure, and public safety environment, which supports growing Japanese investment and tourism. This allows them to develop new travel packages for Japanese tourists to visit Cambodia and further enhance investment cooperation.

Additionally, His Excellency the Minister highlighted that Cambodian people always remember and express gratitude for Japan’s assistance and support in rebuilding Cambodia after achieving full peace. Cambodians deeply respect, admire, and warmly welcome Japanese people due to the shared characteristics of humility, politeness, mutual respect, and friendliness between the two nations. Furthermore, Cambodian people enjoy Japanese cuisine and prefer using Japanese products for their high quality and reasonable prices.