សារលិខិតថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ និងប្រធាន អនុប្រធាន សមាជិក សមាជិកា អនុគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត

សារលិខិតថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ និងប្រធាន អនុប្រធាន សមាជិក សមាជិកា អនុគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត ដែលបានផ្តល់កិច្ចសហការល្អ និងខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ដោយបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ចូលរួមសម្រេចបាននូវការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះប្រកបដោយជោគជ័យ ទាក់ទាញបាននូវភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាកម្សាន្តនៅខេត្តកំពត។