| | |

សិក្ខាសាលាស្តីពីការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤

ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទបូកគោ ខេត្តកំពត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»។

សូមបញ្ជាក់ជូនថាសិក្ខាសាលានេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដោយមានការចូលរួមពីគ្រប់សមាសភាពភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អន្តរវិស័យ វិស័យឯកជន ដែលជាប្រតិបត្តិករ អាជីវករ សហគមន៍ទេសចរណ៍ ប្រមាណជាង ៥០០នាក់ ដើម្បីរួមគ្នាចែករំលែក ចំណេះដឹង, ស្វែងយល់អំពីចំណុចខ្លាំង, កាលានុវត្តភាពនៅក្នុងការវិនិយោគ, បញ្ហាប្រឈម, ទស្សនវិស័យ, និងការដាក់ចេញនូវអនុសាសន៍នានា នៅក្នុងវិស័យទេសចរណ៍កម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត