ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)
ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Reto Grueninger នាយកទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC), លោក Pius Frick តំណាងភ្នាក់ងារលីចតេស្ទីន (LED) និងលោក Daniel Nugraha នាយកប្រចាំប្រទេសរបស់អង្គការ ស្វីសខន់ថាក់ប្រចាំកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨” ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ លោក លោកស្រី តំណាងឯកឧត្តម/លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរទេសចរណ៍រាជធានី-ខេត្ត តំណាងសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមសណ្ឋាគារកម្ពុជា ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបចំនួនប្រមាណ១៥០រូប។
ក្នុងពិធីដ៏អធិកអធមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការគ្រប់គ្រងគម្រោង HoKa ដែលបានខិតខំយ៉ាងជិតស្និតជាមួយអង្គការស្វីសខន់ថាក់ និងភាគីពាក់ព័ន្ធប្រកកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ដោយបានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ ម្ចាស់អាជីវកម្មអ្នកគ្រប់គ្រង និងអ្នកជំនាញទេសចរណ៍សរុបចំនួន ៦,៣៩៧នាក់ តាំងពីការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី១ ក្នុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ហើយកម្មវិធីនេះត្រូវបានទទួលស្គាល់ទូទាំងប្រទេសជាកម្មវិធីបណ្តុះបណ្តាលមានគុណភាព ស្របតាមតម្រូវការជំនាញរបស់មូលដ្ឋានអាជីវកម្ម មានឯកសារបណ្តុះបណ្តាលស្តង់ដាច្បាស់លាស់ ព្រមទាំងមានធនធានគ្រូបង្គោលល្អៗប្រកបដោយសមត្ថភាពខ្ពស់។
His Excellency Minister HUOT Hak: “One Employee, One Skill” through Hospitality Kampuchea Training Program (HoKa)
On the morning of December 9, 2024, at the Ministry of Tourism headquarters, His Excellency HUOT Hak, Minister of Tourism, together with Mr. Reto Grueninger, Director of the Swiss Agency for Development and Cooperation (SDC), Mr. Pius Frick, representative of Liechtenstein Agency (LED), and Mr. Daniel Nugraha, Country Director of Swisscontact Cambodia, presided over the official launch ceremony of the “Hospitality Kampuchea Training Program (HoKa), Phase III (2024–2028).” The event was attended by representatives from ministries, related institutions, development partners, national and international organizations, governors of provinces and municipalities, municipal and provincial tourism departments, representatives of the Cambodian Tourism Association, the Cambodian Tourism Federation, the Cambodian Hotel Association, tourism operators, and experts, totaling around 150 participants.
During the auspicious event, His Excellency the Minister highly commended the HoKa Project Management Committee for their dedicated collaboration with Swisscontact and related stakeholders. He praised their proactive and dynamic approach, which has successfully trained a total of 6,397 individuals, including vulnerable youth, business owners, managers, and tourism professionals, since the first phase of the Hospitality Kampuchea Training Program (HoKa) in 2017. This program has gained nationwide recognition as a high-quality training initiative that aligns with the skill demands of local businesses. It is supported by clear and standardized training documents, as well as a pool of highly competent trainers.