ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក យស សុខេមរិន អគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់រដ្ឋបាលពិសេសហុងកុង និងមន្រ្តីរាជការ
ហុងកុង៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសមកបំពេញទស្សនកិច្ច នៅតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក យស សុខេមរិន អគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីរាជការ ដើម្បីសំណេះសំណាលសុខទុក្ខ និងមានមតិផ្តាំផ្ញើដល់លោកអគ្គកុងស៊ុលឱ្យជួយបន្តទាក់ទាញវិនិយោគិនចិន ឬបរទេសមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន និងបន្តជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា គោលដៅទេសចរណ៏ព្រមទាំងជួយទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឬ មិនពិតដែលប៉ះពាល់ដល់កម្ពុជាផងដែរ។
H.E Minister of Tourism to pay visit and discuss with Mr. YOS Sokhemrin, Cambodia General Consular to Hong Kong Special Administrative Region and the civil servants
HK SAR: In the afternoon of December 21, 2024; during the working visit to Hong Kong Special Administrative Region; H.E HUOT Hak, Minister of Tourism paid a visit and held work discussion with Mr. YOS Sokhmerin, Cambodian General Consular to Hong Kong Special Administrative Region and civil servants to greet and request to continue to attract more Chinese and foreign investors to invest in Cambodia and to promote tourism potential as well as tourism destination; moreover, to curb fake news and disinformation affecting Cambodia.