ពិធីបើកដំណើរការបណ្តោះអាសន្នកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត
រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំខេត្តកំពត បានរៀបចំពិធីបើកដំណើរការបណ្តោះអាសន្នកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោកជំទាវ Ms. Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB)។