ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Noor Ahmad Hamid ប្រធានក្រុមហ៊ុនPATA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នាល្ងាចទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តអនុញ្ញាតជូនលោក Noor Ahmad Hamid ប្រធានក្រុមហ៊ុន PATA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា និងស្នើសុំឱ្យ PATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗដែលស្ថិតនៅក្នុងបណ្តាញរបស់ PATA និងស្នើសុំឱ្យ PATA ជួយផ្តល់ការចែករំលែកព័ត៌មាន និងសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយក្រសួងទេសចរណ៍ អំពីព័ត៌មានទាក់ទងនឹងលំនាំទេសចរណ៍ តម្រូវការទីផ្សារ រសនិយមរបស់ភ្ញៀវទេសចរ និងព័ត៌មានផ្សេងៗទៀតនៅក្នុងបរិបទនៃកម្ពុជា អាស៊ាន និងពិភពលោក តួយ៉ាងការទទួលបានការគាំទ្រពី PATA ក្នុងការផ្តល់កម្មវិធីអភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ជាពិសេសទៅទៀតនោះគឺ ទេសចរឌីជីថល ទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
His Excellency HUOT Hak, Minister of Tourism, Meets with Noor Ahmad Hamid, CEO of PATA, for Courtesy Call and Work Discussions
Johor Bahru, Malaysia: On the evening of January 18, 2025, His Excellency HUOT Hak, Minister of Tourism, welcomed Mr. Noor Ahmad Hamid, CEO of PATA (Pacific Asia Travel Association), for a courtesy call and work discussions. The meeting aimed to strengthen cooperation in Cambodia’s tourism sector and requested PATA’s support in promoting Cambodia’s tourism destinations to key markets within PATA’s network.
Additionally, the Ministry of Tourism sought PATA’s assistance in providing information sharing and ongoing collaboration, focusing on tourism trends, market demands, tourist preferences, and other relevant information in the context of Cambodia, ASEAN, and the world. The Minister also emphasized obtaining PATA’s support for capacity-building programs in the tourism sector, particularly in areas such as digital tourism, marketing, and promoting Cambodia’s tourism.