|

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤ (The 24th M-ATM Plus Three)

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន ទីម័រខាងកើត ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) និងមជ្ឍមណ្ឌលអាស៊ាន-ចិន មជ្ឍមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឍមណ្ឌលអាស៊ាន-កូរ៉េ។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ផ្តោតលើការតាមដាន និងពិគ្រោះយោបល់លើការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍អាស៊ានបូកបី២០២១-២០២៥ រួមនឹងកិច្ចសហប្រតិបត្តិការជាមួយមជ្ឍមណ្ឌលអាស៊ានទាំងបី ការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព និងដាក់ចុះនូវទិសដៅអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍អាស៊ាន អាស៊ានបូកបី និងមជ្ឍមណ្ឌលអាស៊ានទាំងបី។

Johor, Malaysia, 19 January 2025: His Excellency Huot Hak, Minister of Tourism continued to lead the delegation from the Ministry of Tourism to attend the 24th Meeting of ASEAN Plus Three Tourism Ministers. The meeting was participated by ASEAN and Timor-Leste tourism ministers, ASEAN Plus Three tourism ministers (China, Japan and ROK) and three ASEAN China Centre (ACC), ASEAN Japan Centre (AJC) and ASEAN Korea Centre (AKC).

The meeting focused on the implementation of the Joint Action Plan on ASEAN Plus Three Tourism Cooperation 2021-2025, including cooperation with the three ASEAN Centres, updating the Joint Action Plan , and setting out the future direction for ASEAN and Plus Three tourism.