| |

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា

រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន តាមរយៈព្រឹត្តការណ៍ពិពរណ៌ទេសចរណ៍អន្តរជាតិ Japan Expo 2025 នៅទីក្រុង Osaka ការសហការរួមគ្នាជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន ការរៀបចំទស្សនកិច្ចស្វែងយល់ពីទេសចរណ៍កម្ពុជា (FAM Trip) សំរាប់ជំនួបរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ ព្រមទាំងការររៀបចំសហការថតវីដេអូអំពីទេសចរណ៍ ដើម្បីការផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងបង្កើនការទិញលក់កញ្ចប់ទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យច្រើនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូត សន្យានឹងបន្តជួយផ្សព្វផ្សាយអំពីសភាពការណ៍សង្គម សន្តិសុខ និងសុវត្ថិភាពពិត និងល្អប្រសើរនៅកម្ពុជាជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងធុរជនជប៉ុន។

Courtesy Call and Working Discussion between H.E. Minister HUOT Hak and H.E. UENO Atsushi, Ambassador of Japan to Cambodia

On the afternoon of January 13, 2025, at the Ministry of Tourism, H.E. HUOT Hak, Minister of Tourism, welcomed H.E. UENO Atsushi, Ambassador Extraordinary and Plenipotentiary of Japan to Cambodia, along with his delegation, for a courtesy call and a work discussion.

The two sides exchanged views to enhance the promotion of tourism potential between Cambodia and Japan through participation in the Japan Expo 2025 in Osaka. Discussions focused on boosting collaboration to establish direct flights between Cambodia and Japan, organizing Familiarization Trips (FAM Trips) for the private tourism sectors of both countries, and producing joint promotional tourism videos to increase the visibility of tourism opportunities in both nations. These efforts aim to further expand the sale of travel packages between the two countries. H.E. Ambassador UENO Atsushi committed to continuing to promote Cambodia’s social stability, security, and positive developments to Japanese citizens, tourists, and business communities.