ពិធីសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ក្នុងគោលបំណងស្តាប់នូវបញ្ហាប្រឈម សំណូមពររបស់បងប្អូនមគ្គុទេសក៍ទេសចរណ៍
នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ក្នុងគោលបំណងស្តាប់នូវបញ្ហាប្រឈម សំណូមពររបស់បងប្អូនមគ្គុទេសក៍ទេសចរណ៍ និងស្វែងរកដំណោះស្រាយដោយប្រើយុទ្ធសាស្ត្រ «ឈ្នះ ឈ្នះរួមគ្នា» ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណអភិបាលនៃគណៈអភិបាលខេត្តសៀមរាប
ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមអគ្គនាយកគ្រឹះស្ថានអង្គរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា លោក លោកស្រី បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មន្ទីរទេស ចរណ៍ខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងអង្គភាពពាក់ព័ន្ធសរុបចំនួន ២៥០រូប។