ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវ អញ្ជើញចូលរួមព្រឹត្តិការណ៍ «រាត្រីសមោសរសប្បុរធម៌» នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ
នារាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ «រាត្រីសមោសរសប្បុរធម៌» ដោយមានសិល្បករ សិល្បការិនីយ៉ាងច្រើនបានចូលរួមសម្តែង នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។
ក្នុងរាត្រីដ៏សែនមនោរម្យនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងវត្តមានថ្នាក់ដឹកនាំអម សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។