សារលិខិតថ្លែងអំណរគុណ ជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍

សារលិខិតថ្លែងអំណរគុណ ជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ព្រមទាំងបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ចូលរួមសម្រេចបាននូវសមិទ្ធផល និងស្នាដៃជាច្រើន ក្នុងវិស័យទេសចរណ៍ កាលពីឆ្នាំ២០២៤កន្លងទៅ ជាពិសេសរួមចំណែកធ្វើឱ្យសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយរលូន ស្របតាមរបៀបវារៈដែលបានគ្រោងទុក និងទទួលបានជោគជ័យគួរជាទីមោទនៈ ដែលនេះជាភាពជោគជ័យរបស់ មហាគ្រួសារវិស័យទេសចរណ៍។