| |

កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ចិន ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Zhen Zhanmin អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន Chinese Academy of Social Sciences (CASS) ដែលត្រូវបានចាត់ទុកថាជាធនាគារខួរក្បាលរបស់ប្រទេសចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នារវាងស្ថាប័នទំាងពីរ ដើម្បីជម្រុញ និងអភិវឌ្ឍទេសចរណ៍កម្ពុជាចិន ដែលរួមមានការរៀបចំទស្សនកិច្ចដកស្រង់និងផ្លាស់ប្តូរបទពិសោធចាប់ពីកម្រិតថ្នាក់ដឹកនាំនិងកម្រិតបច្ចេកទេស និងការពង្រឹងសមត្ថភាពមន្ត្រីរាជការ ព្រមទាំងការរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ដើម្បីទាក់ទាញប្រជាជនចិនឱ្យអញ្ជើញមកដំណើរកម្សាន្តនៅកម្ពុជាឱ្យច្រើនឡើងជាលំដាប់។

On the morning of March 24, 2025, H.E. HUOT Hak, the Minister of Tourism, granted Mr. Zhen Zhanmin, Vice President of the Chinese Academy of Social Sciences (CASS), widely regarded as the think tank in China and colleagues, a courtesy call for discussion and exchange views in depth
on establishment of a cooperation between the two institutions; including the official visit on exchange experiences at the leader and technical levels, strengthening the capacity of government officials, and jointly showcasing Cambodia’s tourism potential to the Chinese people in order to attract an increasing number of Chinese people to visit Cambodia.