ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative
ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ព្រមទាំងកិច្ចសហការគំាទ្រលើគំរោងថតវីដេអូបែបផ្សងព្រេងនៅប្រាសាទអង្គរវត្ត និងតំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាបនាពេលខាងមុខ ដោយក្រុមហ៊ុនបានសម្រេចយកប្រទេសកម្ពុជាពិសេសប្រាសាទអង្គរវត្តជាទីតាំងថត ផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម សុវត្ថិភាពដ៏ល្អ រួមទាំងភាពល្បីល្បាញជាបេតិកភណ្ឌពិភពលោក បដិសណ្ឋារកិច្ចដ៏រួសរាយនិងរាក់ទាក់របស់ប្រជាជនកម្ពុជា។
On the morning of March 27, 2025, His Excellency HUOT Hak, Minister of the Ministry of Tourism met with Mr. Michael W. Fahey, a film producer from Bright Bay Creative, and his associates for a courtesy meeting. During the meeting, they respectfully requested advice and collaboration regarding a planned adventure-style video shoot at Angkor Wat and other locations in Siem Reap province in the near future. The company chose Cambodia, especially Angkor Wat, as a filming location due to the country’s peace, political and social stability, good security, the world-renowned heritage site, and the warm hospitality of the Cambodian people.