ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលីមកពីក្រសួង ស្ថាប័ន និងផ្នែកឯកជនផ្សេងៗទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សិក្សាផ្នែកគ្រប់គ្រងគ្រោះមហន្តរាយនិងភាពធន, យុទ្ធសាស្រ្តទំនាក់ទំនង, សិក្សាអភិវឌ្ឍន៍, យេនឌ័រ និងការសិក្សាអភិឌ្ឍន៍, សហគ្រិនភាព និងនវានុវត្តន៍, គីមីចំនីអាហារ និងបច្ចេកវិទ្យា, បរិស្ថាន និងនិរន្តភាព, ធុរកិច្ចកសិកម្ម, ច្បាប់ក្នុងការដោះស្រាយវិវាទ, ការអភិវឌ្ឍន៍សកល, បញ្ញាសិប្បនិមិ្មត (AI), សុខភាពបរិស្ថាន, សេដ្ឋកិច្ច, និងអប់រំ។
On the morning of March 27, 2025, His Excellency HUOT Hak, Minister of Tourism, presided over a meeting with 17 scholarship awardees who will be studying in Australia. These scholarship recipients come from various ministries, institutions, and private sectors to pursue postgraduate and doctoral studies in fields such as disaster management and resilience, communication strategies, development studies, gender and development, entrepreneurship and innovation, food chemistry and technology, environmental sustainability, agricultural business, dispute resolution law, global development, artificial intelligence, environmental health, economics, and education.


