អ្នកកាសែតជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ (Xinhua News Agency) ស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ចិន
នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកកាសែតជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មានស៊ិនហួ (Xinhua News Agency) នូវកិច្ចសម្ភាសន៍ផ្តាច់មុខ អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ចិន និងគម្រោងសហការរួមគ្នាជាបន្តបន្ទាប់ទៀត ដើម្បីជំរុញ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជន និងវិនិយោគិនចិន ជាការទាក់ទាញប្រជាជន និងវិនិយោគិនចិនឱ្យអញ្ជើញមកទស្សនាកម្សាន្ត និងមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនៗឡើង។
A senior journalist from Xinhua News Agency requested an exclusive interview with His Excellency Minister HUOT Hak to discuss Cambodia-China tourism cooperation.
On the morning of April 3, 2025, at the Ministry of Tourism’s headquarters, His Excellency HUOT Hak, the Minister of Tourism, granted an exclusive interview to the senior journalist from Xinhua News Agency regarding Cambodia-China tourism cooperation and the ongoing joint projects. These efforts aim to promote Cambodia’s tourism potential to Chinese citizens and investors, attracting more Chinese tourists and investors to visit and invest in Cambodia.