ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងសហការរៀបចំកម្មវិធីថ្មីៗ ជាច្រើនដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ចិនក្នុងឆ្នាំថ្មីនេះ
នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី Xu Xiaoxia អគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវឌ្ឍនភាពនៃការរៀបចំកម្មវីធីថ្មីៗ ដើម្បីផ្សព្វផ្សាយពីសភាពការណ៍នយោបាយ សង្គម សន្តិសុខដែលមានសុខសន្តិភាពពេញបរិបូណ៍ និងល្អប្រសើរ ឱកាសវិនិយោគដ៏ល្អប្រពៃ និងគោលដៅទេសចរណ៍ដ៏សំបូរបែបនៅកម្ពុជាឱ្យបានទូលំទូលាយ និងផ្ទាល់ជូនដល់ប្រជាជន និងធុរជនចិន ដើម្បីទាក់ទាញឱ្យធ្វើដំណើរកម្សាន្ត និងមកបណ្តាក់ទុនក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើនឡើងក្នុងឆ្នាំថ្មីនេះ។
The Ministry of Tourism and the Cambodia-China Friendship Radio Station of the China Central Radio and Television Station (CCTV) will collaborate to organize numerous new programs to promote Cambodia-China tourism in the upcoming year.
On the morning of April 3, 2025, His Excellency HUOT Hak, Minister of Tourism, granted an audience to Mrs. Xu Xiaoxia, Director General of the Cambodia-China Friendship Radio Station of the China Central Radio and Television Station, and her colleagues to discuss the progress of organizing new programs aimed at promoting the political, social, and security situation, which is peaceful and stable, as well as highlighting excellent investment opportunities and diverse tourism destinations in Cambodia. The goal is to reach out to the Chinese people and tourists, encouraging them to travel and invest in the tourism sector, with hopes of increasing investment in this area in the coming year.