ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទទួលជួប និងមានអនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍
ភ្នំពេញ, ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទទួលជួប និងមានអនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកចំនួន ១៣រូប សាធារណរដ្ឋប្រជាមានិតចិនចំនួន ២រូប សាធារណរដ្ឋកូរ៉េចំនួន ១៩រូប ប្រទេសជប៉ុនចំនួន ៤រូប និងប្រទេសហុងគ្រីចំនួន ១៥រូប នៅទីស្ដីការក្រសួងទេសចរណ៍។