សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធអេទ្បិចត្រូនិចសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival )
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធអេទ្បិចត្រូនិចសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival ) ពេលលេញ នៅតាមអាកាសយានដ្ឋានអន្តរជាតិក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូន សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ដាក់ឱ្យដំណើរការប្រព័ន្ធអេទ្បិចត្រូនិចសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) ពេញលេញ នៅតាមអាកាសយាន្តដ្ឋានអន្តរជាតិក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។
សូម សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយបន្ត។