| |

គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញទៅដល់ទីក្រុង Guilin ខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព


ទីក្រុង Guilin ៖ នៅវេលាម៉ោង ១៩:៣០ នាទី ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ នៃព្រះរាជាណាចកក្រកម្ពុជា អញ្ជើញទៅទីក្រុង Guilin ខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

វត្តមាននៃការអញ្ជើញដល់របស់ ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ទុន ថុនា អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ លោក សុខ ជីសេង
កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង និងលោក WEN Pu ប្រធានការិយាល័យកិច្ចការបរទេសទីក្រុង Guilin ខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន។

A high-level delegation from the Ministry of Tourism, led by His Excellency Minister HUOT Hak, safely arrived in Guilin City, Guangxi Province, People’s Republic of China.
Guilin City: At 7:30 PM on Tuesday, September 24, 2024, His Excellency Minister HUOT Hak led a high-level delegation from the Ministry of Tourism of the Kingdom of Cambodia to Guilin City, Guangxi Province, People’s Republic of China, to attend the China-ASEAN Expo Tourism Exhibition, taking place from September 26 to 29, 2024.

Upon their arrival, His Excellency the Minister was warmly welcomed by Mr. Tun Thona, Cambodian Consul General in Guangzhou, Mr. SOK Chiseng, Consul at the Cambodian Consulate General in Nanning, and Mr. WEN Pu, Director of the Foreign Affairs Office of Guilin City, Guangxi Province, People’s Republic of China.