មន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយរដ្ឋបាលសាលាខេត្ត បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក លើកទី៤៤

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់!
នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយរដ្ឋបាលសាលាខេត្ត បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក លើកទី៤៤ ឆ្នាំ២០២៤(World Tourism Day 2024) ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព-Tourism and Peace” ក្រោមអធិបតិភាពឯកឧត្តម សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។
កម្មវិធីនេះ បានប្រារព្ធឡើងនៅមុខវេទិការខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋបាលសាលាខេត្ត រដ្ឋបាលសាលាក្រុង មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ចៅសង្កាត់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនិស្សិត កាយរិទ្ធ កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្រលាញ់សន្តិភាព ម្ចាស់សេវាកម្មទេសចរណ៍ ប្រជាការពារ និងប្រជាពលរដ្ឋ សរុបចំនួន ៣៤៨នាក់ និងធ្វើការសំអាត អនាម័យ បរិស្ថាន នៅទីប្រជុំជន ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ។