រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រណាំងទូកដើម្បីអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
(ខេត្តបន្ទាយមានជ័យ)៖ នាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រណាំងទូកដើម្បីអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលបានប្រព្រឹត្តទៅនៅដងស្ទឹងទឹកថ្លា ក្រោយសាកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយមានទូកចូលរួមប្រណាំងចំនួន ២៨ ទូក។
ព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ ទាក់ទាញបានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ១៥ ម៉ឺននាក់ មកទស្សនាកម្សាន្ត៕