ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា នាឱកាសនៃ «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤»
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប នាឱកាសនៃ «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប, តំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា, វិស័យឯកជនកម្ពុជា ឥណ្ឌា ដែលរួមមានសមាគមទេសចរណ៍នៅក្នុងទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា, វិនិយោគិនកម្ពុជា ឥណ្ឌា, សហគមន៍ឥណ្ឌានៅកម្ពុជា និងមគ្គុទេសក៍ទេសចរកម្ពុជា ឥណ្ឌា ដើម្បីជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីប្រទេសឥណ្ឌា។
ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា គោលដៅទេសចរណ៍ដ៏សម្បូរបែប និងព្រឹត្តិការណ៍ជាច្រើនរបស់កម្ពុជា ទាំងតាមបណ្តាញសង្គមរបស់ស្ថានទូត និងបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅប្រទេសឥណ្ឌា និងប្រជាជនឥណ្ឌា។
His Excellency HUOT Hak, Minister of Tourism, presides over the meeting with key stakeholders from Cambodia-India’s tourism market in Cambodia on the occasion of the “Cambodia-India Tourism Forum 2024”
On October 31, 2024, in Siem Reap Province, on the occasion of the “Cambodia-India Tourism Forum 2024”, His Excellency HUOT Hak, Minister of Tourism, presides over the meeting with key stakeholders from Cambodia-India’s tourism market in Cambodia, with the participation of representatives from Siem Reap Administration, Embassy of the Republic of India to the Kingdom of Cambodia, tour operators, tourism companies, investors from both Cambodia and India, Indian community in Cambodia, India-Cambodia tour guides. The meeting aims at presenting Cambodia’s current situation, emphasizing its full peace, stability, security, public order, and favorable conditions for foreign investors, and international tourists, especially tourists from India.
The Minister calls on all stakeholders to disseminate real information about Cambodia, Cambodia’s rich tourist destinations and variety of events, both through the Embassy’s social media and social media mostly used in India and by Indian people.