ផ្សារធំថ្មី

ផ្សារធំថ្មី គឺជាផ្សារដែលតុបតែងបែបសម័យអាណានិគមតែមួយគត់នៅអាស៊ីដែលបានសាងសង់នៅឆ្នាំ ១៩៣៧។ ទីតាំងដែលផ្សារធំថ្មីស្ថិតនៅ ពីមុនធ្លាប់ជាវាលភក់ល្បាប់ និងបឹង ។ ផ្សារធំថ្មី មានដំបូលមូលដែលមានដៃបួនបង្កើតបានកន្លែងមួយដែលមានលក់ទំនិញជាច្រើន ប្រភេទ។ផ្សារធំថ្មីជាផ្សារដែលមានប្រជាប្រិយភាពពីសំណាក់ភ្ញៀវទេសចរ និងអ្នករស់នៅ ភ្នំពេញដែលមានមនុស្សអ៊ូអរគ្រប់ពេល។ ភ្ញៀវដែលមកកម្សាន្តអាចជាវនូវផលិតផលស្រស់ និងចម្អិនជាច្រើនមុខ គ្រឿងអលង្ការ នាឡិកា ស្បែកជើង សម្ភារៈសិក្សា ផ្កាស្រស់ សម្លៀកបំពាក់ រួមមានអាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។