កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំ ពិធី បេីក “ឆ្នាំនៃការផ្លាស់ប្ដូរ ប្រជាជន និង ប្រជាជន កម្ពុជា -ចិន ២០២៤”
សៀមរាប ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំ ពិធី បេីក “ឆ្នាំ នៃការផ្លាស់ប្ដូរ ប្រជាជន និង ប្រជាជន កម្ពុជា -ចិន ២០២៤” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ ដឹកនាំ តំណាងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាល ខេត្ត សៀមរាប ។ ពិធីបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” នឹងប្រារព្ធនាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណ ព្រះលានជល់ដំរី ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម លី ស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះក៏នឹងមានវត្តមានថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃប្រទេសចិន និង សិល្បករ សិល្បការិនី អ្នកទេសចរចិនប្រមាណពី៥០០នាក់ចូលរួម ព្រមទាំងមានការសម្តែងសិល្បៈ របាំ និងតន្ត្រីផ្សេងៗ បង្ហាញនូវការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ដែលជាការបញ្ជាក់នូវសាមគ្គីភាពល្អ ចំណងមិត្តភាពដ៏ប្រសើរ និងការរួមបញ្ចូលគ្នារវាង ទស្សនីយភាពសិល្បៈដ៏អស្ចារ្យ ដើម្បីផ្តិតយករូបភាពដ៏ប្រណិតៗ ទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ។