មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ហូកា លើផ្នែកឆុងកាហ្វេថ្នាក់មូលដ្ឋាន
ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ហូកា លើផ្នែកឆុងកាហ្វេថ្នាក់មូលដ្ឋាន មានសិក្ខាកាមចំនួន១២រូប ស្រី០៧រូប រយៈពេល ០៣ថ្ងៃ ពីថ្ងៃទី១៩-២១ ខែកុម្ភ: ឆ្នាំ២០២៤ នៅមន្ទីរទេសចរណ៍ ដែលមានមេរៀនដូចខាងក្រោម៖
១. តួនាទីជាអ្នកឆុងកាហ្វេ
២. ការយល់ដឹងពីការប្រើប្រាស់សម្ភារឧបទ្ទេសសម្រាប់ជំនាញឆុងកាហ្វេ
៣. យល់ដឹងពីគ្រឿងផ្សំ ការថែទាំសម្ភារនិងម៉ាស៉ីនឆុងកាហ្វេ
៤. ប្រភពនិងប្រភេទគ្រាប់កាហ្វេ
៥. អនុវត្តផ្ទាល់ជំនាញឆុងកាហ្វេ
៦. បញ្ជីរូបមន្តនៃការឆុងកាហ្វេ
៧. ដំណើរការបើក/បិទហាងកាហ្វេ។