មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ជាមួយគណៈអភិបាលព្រះសីហនុ និងភាគីពាក់ព័ន្ធនានា ដើម្បីត្រៀមរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម
(ខេត្តព្រះសីហនុ)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ជាមួយគណៈអភិបាលព្រះសីហនុ និងភាគីពាក់ព័ន្ធនានា ដើម្បីត្រៀមរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅនាអំឡុងខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញនិងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ និងផលិតផលក្នុងស្រុក រួមទាំងទាក់ទាញការវិនិយោគទេសចរណ៍តំបន់ឆ្នេរ។