មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ចូលរួមជាមួយក្រុមការងារខេត្ត ទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តព្រះសីហនុ តាមនាវាទេសចរណ៍១គ្រឿង ឈ្មោះ VIKING ORION
ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួមជាមួយក្រុមការងារខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តព្រះសីហនុ តាមនាវាទេសចរណ៍១គ្រឿង ឈ្មោះ VIKING ORION របស់ប្រទេស NORWAY។
នាវានេះដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ក្នុងនោះមាននាវិកចំនួន ៤៦៩ នាក់ (ស្រី ៩៤នាក់) ភ្ញៀវទេសចរចំនួន ៨៦៨ នាក់ (ស្រី ៤៥០/មាន ១៨សញ្ជាតិ) ភាគច្រើនជាជនជាតិអាមេរិក ៦៦៧ នាក់ កាណាដា ៦៣នាក់ អង់គ្លេស ៤៣ នាក់ និងជនជាតិផ្សេងៗទៀត។ នាវានេះបានចេញដំណើរមកពីប្រទេសវៀតណាម ចូលមកកម្ពុជា ហើយនឹងបន្តដំណើរទៅប្រទេសថៃ។