កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពីការទប់ស្កាត់ និងបង្រា្កបល្បែងផ្សងសំណាងទូទាំងប្រទេស និងការងារសន្តិសុខសណ្តាប់ធ្នាប់

នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពីការទប់ស្កាត់ និងបង្រា្កបល្បែងផ្សងសំណាងទូទាំងប្រទេស និងការងារសន្តិសុខសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ក្រី ។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយកដ្ឋមន្ត្រី ដោយបានដាក់បញ្ជាយាងម៉ឺងម៉ាត់បំផុតគឺមិនត្រូវបន្តអាជ្ញាប័ណ្ណដែលហួសសុពលភាព នឹងមិនត្រូវអនុញ្ញាតអាជ្ញាប័ណ្ណថ្មី ចំពោះច្បាប់បើកល្បែងផ្សងសំណាងគ្រប់ប្រភេទទូទាំងប្រទេស ចាប់ពីពេលនេះតទៅ។ ក្រៅពីនោះ ត្រូវធ្វើការបង្ក្រាបឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងដែលនៅតែបន្តលួចបើកល្បែងផ្សងសំណាងនៅគ្រប់ទីតាំងទាំងអស់។