|

ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបលោក Noor Ahmad Hamid ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក(PATA)

ភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) អញ្ជើញទទួលជួបលោក Noor Ahmad Hamid ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក(PATA) ដើម្បីពិភាក្សាពីលទ្ធភាពដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរបស់សមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក(PATA) ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។