ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារពាមក្រសោប
កោះកុង ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារពាមក្រសោប ដែលជាតំបន់ព្រៃកោងកាងដ៏ធំរបស់ប្រទេសកម្ពុជា ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទស្សនកិច្ចនេះមានសារៈសំខាន់ ដើម្បីស្វែងយល់ពីសក្តានុពល និងបញ្ហាប្រឈមនានានេះ ដើម្បីជំរុញដំណើរអភិវឌ្ឍសហគមន៍ប្រកបដោយភាពទាក់ទាញ សុវត្ថិភាព និងបៃតង ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អោយមកទស្សនាកាន់តែច្រេីន ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនាព្រៃកោងកាង ឆ្នេរខ្សាច់ និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសហគមន៍ ដូចជាមណ្ឌលព័ត៌មាន កន្លែងកែច្នៃផលិតផលសហគមន៍ ចំណតឡាន និងបន្ទប់ទឹកសាធារណៈ។
Koh Kong, 23 November 2023 – His Excellency Mr. SOK Soken, Minister of Tourism, led a delegation from the Ministry of Tourism to visit the community of Peam Krasaop Protected Area, a large mangrove forest area in Cambodia, in Peam Krasaop Commune, Mondul Seima District, Koh Kong Province. This visit is necessary to understand the potential and challenges in order to effectively promote community development in an attractive, safe, and green way for more national and international tourists to visit. His Excellency Minister also visited other mangrove forests, beaches, and inspected community infrastructure such as information centers, community-based product processing facilities, parking lots, and public bathrooms.