|

កិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីការបន្ស៊ីគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” (BUILD + 3Ds) ទៅក្នុងផែនការសកម្មភាពរយៈពេលវែងរបស់ក្រសួងទេសចរណ៍

ភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីការបន្ស៊ីគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” (BUILD + 3Ds) ទៅក្នុងផែនការសកម្មភាពរយៈពេលវែងរបស់ក្រសួងទេសចរណ៍។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសសរស្ដម្ភនីមួយៗនៃយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” ដើម្បីធានាបាននូវ និរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍របស់កម្ពុជា។ មិនតែប៉ុណ្ណោះ ការពិភាក្សាបានផ្តោតលើកំណែទម្រង់រចនាសម្ព័ន្ធស្ថាប័ន ការពង្រឹងសមត្ថភាព និងការអនុវត្តការងាររបស់នាយកដ្ឋានជំនាញ និងធនធានមនុស្ស ដើម្បីសម្របខ្លួនទៅនឹងការវិវត្តនៃទេសចរណ៍។