| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងាររយៈពេល ១ ឆ្នាំ របស់ក្រសួងទេសចរណ៍

ភ្នំពេញ, ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងាររយៈពេល ១ ឆ្នាំ របស់ក្រសួងទេសចរណ៍ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនថ្នាក់នៃក្រសួងទេសចរណ៍។ ផ្តើមចេញពីបេសកកម្ម និងភារកិច្ច ព្រមទាំងមានការគាំទ្រពីរាជរដ្ឋាភិបាល នីតិកាលកន្លងមក និងជាពិសេសរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១២ខែ កន្លងទៅនេះ ក្រសួងទេសចរណ៍ បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនគួរជាទីមោទនៈ។ តាមរយៈការដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន០៣សម្រាប់វិស័យទេសចរណ៍រួមមាន៖ ១) ភាពប្រកួតប្រជែងទេសចរណ៍, ២) ចីរភាពទេសចរណ៍ និង ៣) បរិយាបន្នទេសចរណ៍ ព្រមជាមួយនឹងការដាក់ចេញនូវសសរស្តម្ភយុទ្ធសាស្រ្តចំនួន៥ និងការងារគាំទ្រជាអាទិភាពចំនួន ៣ ហៅកាត់ថា “ បង្កើន៥ អភិវឌ្ឍ៣ – BUILD +3Ds” ។

Article in English:
Phnom Penh, September 13, 2024 – H.E. Sok Soken, Minister of Tourism, presided over the Ministry of Tourism’s One Year Review, which was attended by many leaders and officials. Reflecting on the mission, duties, and support from the previous government, as well as the Royal Government of this 7th Legislature of the National Assembly, under the wise and pragmatic leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, the Ministry of Tourism has proudly made significant progress over the past 12 months. The Ministry had set three key strategic goals for the tourism sector, which are 1) competitive, 2) sustainable, and 3) inclusive. These efforts are further supported by the launch of five strategic pillars and three priority support initiatives, collectively referred to as the “BUILD+3Ds”.