| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Visa Worldwide PTE

ភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Visa Worldwide PTE. Limited ដែលដឹកនាំដោយលោក Arturo Planell អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Visa Worldwide PTE. Limited។
អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្ដោតលើចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមមាន៖ ការចែករំលែកទិន្នន័យ ការគាំទ្រផ្នែកទីផ្សារ ការកសាងសមត្ថភាពនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងការផ្លាស់ប្តូរបរិបទឌីជីថល ដែលផ្ដោតលើការទូទាត់តាមឌីជីថលក្នុងវិស័យទេសចរណ៍ទាំងមូល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ពីភាពជាដៃគូយ៉ាងសំខាន់របស់ក្រុមហ៊ុន Visa Worldwide PTE. Limited ក្នុងការកសាងប្រព័ន្ធបច្ចេកវិទ្យាមួយដ៏រឹងមាំ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងទូទាត់សម្រាប់ទេសចរក្នុងព្រះរាជាណាចក្រកម្ពុជា។

Article in English :
Phnom Penh, September 10, 2024 – H.E. Sok Soken, Minister of Tourism, presided over the signing ceremony of the Memorandum of Understanding between Ministry of Tourism and Visa Worldwide PTE. Limited, led by Mr. Arturo Planell, Visa’s Group Country Manager for Southeast Asia.
This MoU focuses on key areas of cooperation, including sharing of tourism data and insights, marketing support, education and capacity building, and digital transformation, particularly on digital payments in the tourism sector.
On this occasion, H.E. Minister highlighted the importance of the partnership with Visa Worldwide PTE. Limited in building a robust technology system that allows both local and international tourists to use and pay in the Kingdom of Cambodia.