គោលបំណង
ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពទុកចិត្តដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍
មូលដ្ឋានគតិយុត្ត
- ព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៧ ចុញថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ច្បាប់ស្តីពីទេសចរណ៍
- ប្រកាសរួមលេខ ៩៩៧ សហវ.ប្រក ចះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការ ផ្តល់សេវាធារណៈរបស់ក្រសួងទេសចរណ៍
- ប្រកាសលេខ ០៤១ ប្រក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
អតិថិជនដែលមានសិទ្ធទទួលសេវា
ជនជាតិខ្មែរ ជនជាតិបរទេស នីតិបុគ្គល
ស្តង់ដារសេវា
តម្លៃសេវា | មានរយៈពេលផ្តល់សេវា | សុពលភាព |
---|---|---|
៨០០,០០០ រៀល | ២៨ ថ្ងៃ (ថ្ងៃធ្វើការ) | ០១ ឆ្នាំ |
តម្រូវការឯកសារ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖ | ចំនួន |
---|---|
លិខិតបញ្ជាក់ទីតាំងប្រកបអាជីវកម្ម | ១ច្បាប់ |
វិញ្ញាបនបត្រឬលិខិតបញ្ជាក់ចុះបញ្ចីពាណិជ្ជកម្ម | ១ច្បាប់ |
លិខិតតម្កល់ប្រាក់ធនាគារទទួលស្គាល់ដោយក្រសួង | ១ច្បាប់ |
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ថតចម្លង) | ១ច្បាប់ |
រូបថតអ្នកគ្រប់គ្រង(៤x៦) | ៣សន្លឹក |
បង្កាន់ដៃបង់ប្រាក់ | ១ច្បាប់ |
នីតិវិធីនៃការផ្ដល់សេវា៖
មានចំនួន ០៥ ដំណាក់កាល
- ក្រុមការងារអាជ្ញាបណ្ណទេសចរណ៍ (ទទួលពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ បង្គាន់ដែទទួលប្រាក់ និងបញ្ជូនឯកសារទៅនាយកដ្ឋានជំនាញ)
- នាយកដ្ឋានជំនាញ(បញ្ជូនទៅថ្នាក់អគ្គនាយកដ្ឋានទេសចរណ៍)
- ថ្នាក់អគ្គនាយកទេសចរណ៍ (បញ្ជូនទៅថ្នាក់ដឹកនាំក្រសួង)
- ថ្នាក់ដឹកនាំក្រសួង(រដ្ឋមន្រ្តីចុះហត្ថលេខា និងបញ្ជូនទៅនាយកដ្ឋានរដ្ឋបាល)
- នាយកដ្ឋានរដ្ឋបាល (ចុះលេខ និងបញ្ជូនមកក្រុមការងារអាជ្ញាបណ្ណទេសចរណ៍)
ទីតាំងទទួលសេវា
អង្គភាពក្រុមការងារអាជ្ញាបណ្ណទេសចរណ៍ នៃក្រសួងទេសចរណ៍
- អាសយដ្ឋានៈ ដីឡូត៍លេខ៣ អា ផ្លូវលេខ ១៦៩ សង្កាត់វាលវង់
ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្ពុជា - ទូរសព្ទ : ០២៣ ៥ ៣១០ ៩៩៩
- សារអេឡិចត្រូនិច : admin@mot.gov.kh
ការិយាល័យច្រកចេញចូលតែមួយ
- អាសយដ្ឋានៈ ដីឡូត៍លេខ៣ អា ផ្លូវលេខ ១៦៩ សង្កាត់វាលវង់
ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្ពុជា - ទូរសព្ទ : ០២៣ ៥ ៣១០ ៩៩៩
- សារអេឡិចត្រូនិច : admin@mot.gov.kh
ស្នើរសុំតាមប្រព័ន្ធអេឡិកត្រូនិក
www.tourism.gov.kh