បុណ្យទន្លេ ២០២៥
ពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”
ពីថ្ងៃទី៨ រោច ដល់ ថ្ងៃទី១០ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ដល់ ២៣ ខែមីនា ឆ្នាំ២០២៥ ដែលត្រូវប្រារព្ធឡើងនៅខេត្តតាកែវ
សាវតា៖
- ពិធីបុណ្យទន្លេលើកទី ៨ ឆ្នាំ ២០២៤ ប្រារព្ធឡើងនៅខេត្តសៀមរាប
- ពិធីបុណ្យទន្លេលើកទី ៩ ឆ្នាំ ២០២៥ នឹងប្រារព្ធធ្វើឡើងនៅខេត្តតាកែវ
គោលបំណង៖
- គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។