បុណ្យសមុទ្រ ២០២៣
ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ ទាំងអស់គ្នាដើម្បីទេសចរណ៍
ពីថ្ងៃទី០៤ រោច ដល់ ថ្ងៃទី០៦ រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ដល់ ០៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប
សាវតា៖
- ពិធីបុណ្យសមុទ្រត្រូវបានរាជរាដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកចុងសប្តាហ៍ទីមួយនៃខែធ្នូរៀងរាល់ឆ្នាំ។
- រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំធ្វើពិធីបុណ្យនេះឡើងតាមបណ្តាខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រ ដោយឈរលើគោលការណ៍ផ្លាស់វេនគ្នាជារៀងរាល់ឆ្នាំបន្ទាប់ពីឆ្នេរសមុទ្រសកម្ពុជា បានចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រដ៍ស្អាតជាងគេបំផុតនៅលើពិភពលោក។
- ពិធីបុណ្យសមុទ្រលើកទី ១ ឆ្នាំ២០១១ ឆ្លងចូល ឆ្នាំ២០១២ ប្រារព្ធឡើងនៅខេត្តព្រះសីហនុ
- ពិធីបុណ្យសមុទ្រលើកទី ២ ឆ្នាំ២០១៣ ប្រារព្ធឡើងនៅខេត្តកែប
- ពិធីបុណ្យសមុទ្រលើកទី ៣ ឆ្នាំ២០១៤ ប្រារព្ធឡើងនៅខេត្តកោះកុង
- ពិធីបុណ្យសមុទ្រលើកទី ៤ ឆ្នាំ ២០១៥ ប្រារព្ធឡើងនៅខេត្តកំពត
- ពិធីបុណ្យសមុទ្រលើកទី ៥ ឆ្នាំ ២០១៦ ប្រារព្ធឡើងនៅខេត្តព្រះសីហនុ
- ពិធីបុណ្យសមុទ្រលើកទី ៦ ឆ្នាំ ២០១៧ ប្រារព្ធឡើងនៅខេត្តកែប
- ពិធីបុណ្យសមុទ្រលើកទី ៧ ឆ្នាំ ២០១៨ ប្រារព្ធឡើងនៅខេត្តកោះកុង
- ពិធីបុណ្យសមុទ្រលើកទី ៨ ឆ្នាំ ២០១៩ ប្រារព្ធឡើងនៅខេត្តកំពត
- ឆ្នាំ២០២០ និង ឆ្នាំ២០២១ ពិធីបុណ្យសមុទ្រ បានផ្អាកដោយសារការរីករាលដាលជំងឺកូវីដ-១៩
- ពិធីបុណ្យសមុទ្រលើកទី ៩ ចាប់ផ្តើមធ្វើបន្តឡើងវិញ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ
- ពិធីបុណ្យសមុទ្រលើកទី ១០ ឆ្នាំ២០២៣ បាននិងកំពុងប្រារព្ធធ្វើឡើងនៅខេត្តកែប
គោលបំណង៖
- គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាតដើម្បីបម្រើដល់ការអភិវឌ្ឍន៏ទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន។
កម្មវិធីបុណ្យសមុទ្រ
ព័ត៌មានបុណ្យសមុទ្រ ២០២៣
រូបភាព និងវីដេអូ