|

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលជើងហោះហើរត្រង់យន្តហោះធុនធំប្រភេទ Boeing 777-200 មកពីអូស្ត្រាលី ជាលើកដំបូងជាមួយអ្នកដំណើរ ២០៨នាក់

ការចុះចតដោយជោគជ័យនេះបង្ហាញថាអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ ជូនអ្នកដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍ ប្រកបដោយផាសុខភាព ស្ថេរភាព និងចីរភាព។

ការហោះហើរត្រង់របស់យន្តហោះធុនធំនេះ ក៏ជំរុញ និងលើទឹកចិត្តដល់ការខិតខំប្រឹងប្រែងនានា ដើម្បីរៀបចំបើកជើងហោះហើរត្រង់ប្រក្រតី (Direct Scheduled Flights) ពីគ្រប់ទិសទីនៃអន្តរទ្វីបដូចជា អឺរ៉ុប មជ្ឈឹមបូព៌ា ឥណ្ឌា និងសហរដ្ឋអាមេរិកជាដើម។