ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះពិនិត្យមើលការរៀបចំប្រទីបរបស់ក្រសួងទេសចរណ៍ ដែលបានសាងសង់ជិតរួចរាល់ដើម្បីត្រៀមតាំងបង្ហាញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះពិនិត្យមើលការរៀបចំប្រទីបរបស់ក្រសួងទេសចរណ៍ ដែលបានសាងសង់ជិតរួចរាល់ដើម្បីត្រៀមតាំងបង្ហាញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនាពេលខាងមុខនេះ ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងមានការបណ្ដែតប្រទីបរបស់ក្រសួង ស្ថាប័ន នៅទន្លេចតុមុខ មុខព្របរមរាជវាំង នាវេលាក្រោយថ្ងៃអស្ដង្គតក្នុងអំឡុងពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី។