មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាដោយប្រយោល ជំនាញ “សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ”
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈឆ្នាំ២០២៤ ដើម្បីលើកកម្ពស់គុណភាព អាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្ត មន្ទីរទេសចរណ៍ខេត្ត បន្ទាយមានជ័យ ទទួលបានការឧបត្ថម្ភ គាំទ្រ ពីគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការ Swisscontact បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(Hoka) ដោយប្រយោល ជំនាញ “សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ដែលមានសិក្ខាកាមក្នុងក្រុងសិរីសោភ័ណ ចូលរួមសរុបចំនួន១៨នាក់ ស្រី០៧នាក់ ក្នុងនោះ ៖
-ម្ចាស់ឬបុគ្គលិក អាហារដ្ឋានដ្ឋាន ចំនួន១១នាក់ ស្រីចំនួន០៦នាក់
-ម្ចាស់ឬបុគ្គលិក ហាងកាហ្វេចំនួន០៥ នាក់ ស្រីចំនួន០១នាក់ ។
-មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ចំនួន០២ នាក់ ស្រីចំនួន០០នាក់។
+ឧទ្ទេសនាមដោយ គ្រូបង្គោល របស់មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ចំនួន០២រូប ស្រីចំនួន០១រូប ។