មន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានចុះធ្វេីបច្ចុប្បន្នភាពមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ បានចំនួន ៣២ទីតាំង
(ខេត្តស្វាយរៀង)៖ នាថ្ងៃទី០៥-០៨ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានចុះធ្វេីបច្ចុប្បន្នភាពមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ បានចំនួន ៣២ទីតាំង នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង និងបានជំរុញមូលដ្ឋានអាជីវកម្មដែលមិនទាន់មាន ឬហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍ មកដាក់ពាក្យស្នេីសុំអាជ្ញាបណ្ណឱ្យបានទាន់ពេលវេលា។