កោះសាមិត្ត” មានឈ្មោះដើមថា “កោះខ្មោច” ដែលមានទីតាំងស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយប៉ុន្មាន ២៥០គ.ម ពីរាជធានីភ្នំពេញ និង១៤០គ.ម ពីក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង
កោះនេះគឺជាគោលដៅសក្តានុពលទេសចរណ៍ដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរដែលមកលេងតំបន់កោះស្តេច ដោយសារកោះនេះមានអំណោយផលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការទស្សនាផ្កាថ្ម ងូតទឹកសមុទ្រ ចុះក្រោមបាតសមុទ្រ និងស្ទូចត្រីក្បែៗកោះនោះ។ បច្ចុប្បន្នកោះនេះអាចទទួលភ្ញៀវអោយមានបោះតង់ ដោយមានទឹកសាប និងបន្ទប់ទឹកប្រើប្រាស់ជាទូទៅបាន ឬអាចមកស្នាក់នៅតាមរីសតនាៗក្នុងតំបន់កោះស្តេច កោះអំពិល និងអាចជួលទូកឬអូប័រ ជិះលេងកម្សាន្តជុំវិញកោះ។
សូមជូនផែនទីផែពយជប៉ុន: https://maps.app.goo.gl/zTBciJy1TbkvFvUC6