ព្រឹត្តិការណ៍ជិះកង់កម្សាន្តមហាជនជុំវិញបរិវេណប្រាសាទអង្គរវត្ត (វង់តូច) ចម្ងាយ ២៨ គ.ម. នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដោយចេញដំណើរនៅមុខខ្លោងទ្វារពិធីបុណ្យទន្លេតំបន់ A (សួនហាត់ប្រាណ)
ដើម្បីចូលរួមអបអរពិធីបុណ្យ ទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ពិសេសចូលរួមអបអរឆ្នាំទស្សនា សៀមរាប ២០២៤ (Visit Siem Reap Year 2024) ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ (2024 Cambodia-China People-to-People Exchange Year) ក្រសួងទេសចរណ៍បានសហការជាមួយនឹង រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តមហាជនជុំវិញបរិវេណប្រាសាទអង្គរវត្ត (វង់តូច) ចម្ងាយ ២៨ គ.ម. នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដោយចេញដំណើរនៅមុខខ្លោងទ្វារពិធីបុណ្យទន្លេតំបន់ A (សួនហាត់ប្រាណ)។