ទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី ១៥ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង
បាត់ដំបង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី ១៥ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងពាក់ព័ន្ធ អភិបាល-អភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរជំនាញជុំវិញខេត្តអភិបាលស្រុក សមាជិក-សមាជិកានៃក្រុមប្រឹក្សាខេត្ត សមាជិក-សមាជិកានៃក្រុមប្រឹក្សាឃុំ-សង្កាត់ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ។