សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ – មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគម្រោងហូកា ក្នុងដំណាក់កាលទី២ (២០២១-២០២៤) អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជំនាញ “សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ច” ក្រោមការគាំទ្រពីគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីស ខន់ថាក់ ដោយមានការចូលរួមពីរដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធក្នុងខេត្ត និងម្ចាស់អាជីវកម្មទេសចរណ៍ជាសិក្ខាកាម សរុបចំនួន ៨០នាក់។