| | |

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រចជាគោលការណ៍ ឱ្យរៀបចំពិធីបុណ្យទន្លេ នៅខេត្តតាកែវ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអន្តរក្រសួង ស្ថាប័ន ជាអនុប្រធាននិងសមាជិក ព្រមទាំង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ដែលជាសមាជិកតំណាងវិស័យឯកជន និងអង្គការសង្គមស៊ីវិល សរុបចំនួន ១៣០ នាក់ នៅសាលាខេត្តតាកែវ។