បុណ្យទន្លេ ២០២៥ | ព័ត៌មានថ្មីៗ | ព្រឹត្តិការណ៍ជាតិ | សកម្មភាពការងារប្រចាំសប្តាហ៍ | សកម្មភាពរដ្ឋមន្ត្រី
កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យ វាយតម្លៃលទ្ធផលសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងតាមដានវឌ្ឍនភាពការរៀបចំបុណ្យទន្លេ លើកទី៩
នាព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យ វាយតម្លៃលទ្ធផលសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងតាមដានវឌ្ឍនភាពការរៀបចំបុណ្យទន្លេ លើកទី៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍សរុបចំនួន ៦៣នាក់ នៅទីស្តីការក្រសួងទេសចរណ៍។